លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀននៅសាលាឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
 
ចែករំលែក ៖

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប៉ូលីសប៉ុស្តិ៍ និងស្មៀននៅសាលាឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងតំណាងក្រុមប្រឹក្សាឃុំរណសិរ្យ ដោយរួមដំណើរជាមួយលោក ហួន លី អភិបាលរងស្រុកសង្គមថ្មី។ ក្នុងពិធីសំណេះសំណាលនោះលោកជំទាវបានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រចាំថ្ងៃ និងការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចប្រធានព្រឹទ្ធសភា ដល់លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់។ ក្រោយពីបានស្តាប់របាយការណ៍លោកមេឃុំ និងសមាជិករួច លោកជំទាវ បានមានប្រសាសន៍សូមអោយក្រុមប្រឹក្សាឃុំទាំងអស់
ផ្តល់សេវាជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា និងផ្សព្វផ្សាយពីភូមិឃុំ មានសុវត្ថិភាព អប់រំបញ្ហាសុខភាពសំរាប់ស្ត្រី និងកុមារ នាំគ្នាទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ តាមការកំណត់របស់ក្រសួងសុខាភិបាល ។ ក្នុងពេលនោះលោកជំទាវបានឧបត្ថម្ដម៉ាស់ចំនួន ២៥០ម៉ាស់ និងឧបត្ថម្ភថវិកាដល់អ្នកចូលរួម ចំនួន១១នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ២០ ០០០រៀល និងនាំយកតេស្តកូវីដ១៩ របស់សម្តេចប្រធានព្រឺទ្ធសភា ជូនឃុំស្តៅ ចំនួន ០៣ប្រអប់ និងជូនឃុំរណសិរ្យ ម៉ាស់ចំនួន ០៥ប្រអប់ តេស្តកូវីដ-១៩ ចំនួន ០៣ប្រអប់ និងថវិកា ៤០០០០រៀល។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ