លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមដំណើរដោយលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2023 លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី5 ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី8 រួមដំណើរដោយលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត លោកស្រីអភិបាលរងស្រុក និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី សោម ទៀង សមាជិកាក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋចំនួន4គ្រួសារផ្សេងទៀតដែលរងគ្រោះដោយសារអគ្គិសភ័យឆាបឆះផ្ទះទាំងស្រុងកាលពីថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2023 កន្លងទៅដោយសារទុសេខ្សែភ្លើង នាឱកាសនោះលោកជំទាវបានឧបត្ថម្ភក្នុងមួយគ្រួសារៗទទួលបានកន្ទេល ភួយ ក្រមា សារ៉ុង និងថវិកាមួយចំនួន ស្ថិតនៅក្របៅ ឃុំដូង ស្រុបាសាទបាល្ល័ង្គ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។