khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញ ជួបសំណេះសំណាលអាជ្ញាធរស្រុកស្អាង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានក្រុម និងជាអនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មន្រ្តី បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកស្អាង នៅសាលាស្រុកស្អាង ខេត្តកណ្តាល។
    អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន៖ លោក ជឺ គីមហៃ អភិបាល នៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំងស្រុក បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអមដំណើរក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ សរុបចំនួន៤៥នាក់។
    ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានប្រគល់ឧបករណ៍តេសត្តរហ័សជំងឺកូវីដ-១៩ ដល់សាលាស្រុកស្អាង ចំនួន៣ប្រអប់តូច ថវិកា៥០ម៉ឺនរៀល ឃុំទាំង១២ ក្នុងមួយឃុំៗ ចំនួន៣ប្រអប់តូច ថវិកា១០ម៉ឺនរៀល មណ្ឌលសុខភាពចំនួន១២ប្រអប់តូច ថវិកា១០ម៉ឺនរៀល មន្ទីរពេទ្យបង្អែកស្រុកចំនួន១៧ប្រអប់តូច និងថវិកា១០ម៉ឺនរៀល៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យ៉ង់ សែម អញ្ជើញដឹកនាំកិច្ចប្រជុំដំបូងត្រៀមចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៤៧ នៅប្រទេសAngola
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ សមាជិក សមាជិកា គណៈកម្មការទី២ ព្រឹទ្ធសភា ជូនចំពោះ ឯកឧត្តម កុក អាន សមាជិកព្រឹទ្ធសភា ចំពោះមរណភាពរបស់ ឧបាសិកា ប៊ុន ស៊ី ត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ សមាជិក សមាជិកា គណៈកម្មការទី៧ ព្រឹទ្ធសភា ជូនចំពោះ ឯកឧត្តម កុក អាន សមាជិកព្រឹទ្ធសភា ចំពោះមរណភាពរបស់ ឧបាសិកា ប៊ុន ស៊ី ត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ សមាជិក សមាជិកា គណៈកម្មការទី៤ ព្រឹទ្ធសភា ជូនចំពោះ ឯកឧត្តម កុក អាន សមាជិកព្រឹទ្ធសភា ចំពោះមរណភាពរបស់ ឧបាសិកា ប៊ុន ស៊ី ត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម
    thumbnail
     
    គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយឯកឧត្តម កុក អាន សមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥