khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញ ជួបសំណេះសំណាលអាជ្ញាធរក្រុងតាខ្មៅ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានក្រុម និងជាអនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ មន្រ្តី បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្រុង នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
    អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន៖ លោក ឃឹម សំភា អភិបាល នៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាសង្កាត់ទាំង១០សង្កាត់ បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្រុង ព្រមទាំងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអមដំណើរក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ សរុបចំនួន៣៥នាក់។
    ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានប្រគល់ឧបករណ៍តេស្តរហ័សជំងឺកូវីដ-១៩ ដល់សាលាក្រុង ចំនួន៣ប្រអប់តូច ថវិកា៥០ម៉ឺនរៀល សង្កាត់ទាំង១០ ក្នុងមួយសង្កាត់ៗ ចំនួន៣ប្រអប់តូច ថវិកា១០ម៉ឺនរៀល មណ្ឌលសុខភាពចំនួន១២ប្រអប់តូច ថវិកា១០ម៉ឺនរៀល មន្ទីរពេទ្យបង្អែកស្រុកចំនួន១៧ប្រអប់តូច និងថវិកា១០ម៉ឺនរៀល៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអគារថ្មីនៃព្រឹទ្ធសភា ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ
    thumbnail
     
    លិខិតរំលែកទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ​ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ទុយ រី នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ​ ចំពោះមរណភាព ឧបាសិកា ស៊ន់ គា ត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម កាលពីថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២:២៥នាទីរសៀល ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អញ្ជើញសួរសុខទុក្ខឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា កំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍
    thumbnail
     
    សមាជិកព្រឹទ្ធសភា ត្រូវបន្តជួយជនភៀសសឹក និងកងទ័ព