គណៈកម្មការទី៩ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រះសីហនុ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ឯម ភាព អភិបាលរងខេត្ត នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់អំពីស្ថានភាពទូទៅ ការរីកចម្រើនក្នុងខេត្ត បញ្ហាប្រឈម ដែលទាក់ទងនឹងការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្ត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ និងសេវាពាក់ព័ន្ធនានា ការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ការអភិវឌ្ឍកំពង់ផែអន្តរជាតិ ការអភិវឌ្ឍប្រៃសណីយ៍ ទូរគមនាគមន៍ និងល្បឿនបរិវត្តកម្មឌីជីថល ការគ្រប់គ្រងធនធានទឹក និងការផ្គត់ផ្គង់ទឹកស្អាត…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ