គណៈកម្មការទី៣ព្រឹទ្ធសភា ទស្សនកិច្ចរោងចក្រផលិតចំណីសត្វ M’s PIG និងបន្ទប់ពិសោធន៍
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជេីញទស្សនកិច្ចរោងចក្រផលិតចំណីសត្វ M’s PIG និងបន្ទប់ពិសោធន៍ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមជម្រាបថា រោងចក្រផលិតចំណីសត្វ M’s PIG ទទួលទិញរាល់កសិផលរបស់បងប្អូនប្រជាពលរដ្ឋមានដូចជាដំឡូង ពោត…និងកសិផលផ្សេងៗទៀត ដេីម្បីផលិតចំណីសត្វដូចជាមាន់ ជ្រូក…ជាដេីម ក្នុងនោះរោងចក្រទី១ ផលិតបានចំនួន២០តោន និងរោងចក្រទី២ បានចំនួន៣០តោន ក្នុងមួយម៉ោង សរុបទាំងពីររោងចក្រផលិតបានចំនួន៥០តោន៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ