
នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល។
ពិធីអបអរសាទរនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងនិវត្តជនជានារី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាសរុបចំនួន៣៥៦នាក់។
ពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ដែលរៀបចំនៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា បានដំណើរការតាមកម្មវិធីដូចខាងក្រោម៖
១-ទស្សនាការបញ្ចាំងវីដេអូឯកសារអបអរសាទរទិវាអន្តរជាតិនារី៨មីនា
២-ស្តាប់របាយការណ៍ស្តីពីស្ថានភាពនារីរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
៣-ចំណាប់អារម្មណ៍តំណាងនិវត្តជនជានារី
៤-មតិសំណេះសំណាលរបស់តំណាងក្រុមសមាជិកាព្រឹទ្ធសភា
៥-ពិធីប្រគល់វត្ថុអនុស្សាវរីយ៍ និងថតរូបអនុស្សាវរីយ៍៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន