ឯកឧត្ដម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធី បើកវគ្គហ្វឹកហ្វឺន ក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ជូនដល់សិក្ខាកាមជានាយទាហាន នាយទាហានរង និងពលទាហាន
 
ចែករំលែក ៖

រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចថ្មើរជើង លេខ៥១ ស្ថិតនៅស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធី បើកវគ្គហ្វឹកហ្វឺន ក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ជូនដល់សិក្ខាកាមជានាយទាហាន នាយទាហានរង និងពលទាហាន មកពីអង្គភាពចំណុះយោធភូមិភាគទី៥ រយៈពេលសិក្សា ចំនួន៥៥ថ្ងៃ មានសិក្ខាកាមចូលរួមប្រមាណជា២៥៨នាក់ ក្រោមអធិបតីភាព ឯកឧត្ដមឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្ដីទី យោធភូមិភាគទី៥ ពិធីនេះមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ នាយទាហាន និងកម្មសិក្សាការី ចំណុះទីបញ្ជាការយោធភូមិភាគទី៥។ ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ បានផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងវគ្គ ដោយពេលវេលាហ្វឹកហ្វឺនមាតិច ថ្ងៃសម្រាក ថ្ងៃបុណ្យមានច្រើន ដូច្នេះត្រូវគ្រប់គ្រងសិស្សឱ្យបាន១០០ភាគរយ យោធាចារ្យត្រូវប្រឹងប្រែងយកបទពិសោធន៍ល្អៗ បង្ហាត់បង្រៀនសិក្ខាកាមឱ្យងាយយល់ ឆាប់ចេះ ធានាគុណភាពហ្វឹកហ្វឺនបានល្អ ការស្នាក់នៅ និងការហូបឱ្យបានចុកឆ្ងាញ់ៗ ដើម្បីសុខភាពយោធិនហ្វឹកហ្វឺន។ សិក្ខាកាម ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់ស្តាប់គ្រូ ដើម្បីទទួលលទ្ធផលល្អពេលបញ្ចប់វគ្គ និងត្រូវថែរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ