ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញពិនិត្យមេីលការកសាងព្រះវិហារ នៅវត្តលុម្ពិនីសាលវ៍ននារាម (ហៅវត្តអូរសោម)
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងអាជ្ញាធរខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលការកសាងព្រះវិហារថ្មី នៅវត្តលុម្ពិនីសាលវ៍ននារាម (ហៅវត្តអូរសោម) ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
សូមរំលឹកថា ព្រះវិហារថ្មី នៅវត្តលុម្ពិនីសាលវ៍ននារាម (ហៅវត្តអូរសោម) ចាប់ផ្តើមកសាងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដែលគ្រោងនឹងបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ហើយនឹងប្រារព្ធពិធីកាត់ឫសសីមា ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។