khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំរដ្ឋបាលស្រុកឈូក នៅក្នុងសាលប្រជុំសាលាស្រុកឈូក ខេត្តកំពត
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , លោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំរដ្ឋបាលស្រុកឈូក និង មន្ត្រី បុគ្គលិកសុខាភិបាលនៃស្រុកប្រតិបត្តិឈូក មន្ទីរពេទ្យបង្អែកចំនួន២កន្លែង មណ្ឌលសុខភាពទាំង១៣ និង ក្រុមប្រឹក្សាឃុំចំនួន១៥ឃុំ ដែលមានសមាសភាពចូលរួមចំនួន៣៥នាក់ នៅក្នុងសាលប្រជុំសាលាស្រុកឈូក ខេត្តកំពត។ ក្នុងពិធីសំណេះសំណាល បន្ទាប់ពីលោក នាក់ សុវណ្ណារី អភិបាលនៃគណៈអភិបាលស្រុកឈូក មានមតិស្វាគមន៍ និង រាយការណ៍អំពីវឌ្ឍនភាព សមិទ្ធិផលដែលស្រុក និង ឃុំសម្រេចបានរយៈពេលកន្លងមក ឯកឧត្តម ទេព យុទ្ធី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា និង បានជម្រាបជូនអំពីតួនាទី ភារកិច្ច និង មុខងាររបស់ព្រឹទ្ធសភា ព្រមទាំងបានសំណូមពរអាជ្ញាធរស្រុក ឃុំ អង្គភាពពាក់ព័ន្ធនានាចំណុះរដ្ឋបាលស្រុក យកចិត្តទុកដាក់លើកកម្ពស់ការទទួលខុសត្រូវដោះស្រាយតម្រូវការជាអាទិភាពចាំបាច់របស់ប្រជាជនលើ៣ចំណុចរួមមាន ៖ ទី១ តម្រូវការសន្តិភាព សន្តិសុខ សុវត្តិភាព ទី២ តម្រូវការផ្នែកជីវភាពឲ្យបានកាន់តែសមរម្យ និង ទី៣ តម្រូវការផ្នែកយុត្តិធ៌មសង្គម ។ ទន្ទឹមនោះសំណូមពរឲ្យមន្ត្រី បុគ្គលិក កងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់លក្ខខណ្ឌបីយ៉ាងគឺ ៖ គុណភាព , សុវត្តិភាព និង និរន្តរភាព ។ កិច្ចការចំពោះមុខ សូមយកចិត្តទុកដាក់អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ ” ភូមិ ឃុំ មានសុវត្តិភាព , ការគ្រប់គ្រងប្រជាពលរដ្ឋ , ការអភិវឌ្ឍមូលដ្ឋាន , ការងាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និង ត្រូវបន្តចុះអប់រំសុខភាពជូនប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺគ្រប់ប្រភេទ បន្តអនុវត្តនូវវិធានការ៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ បំផុសឲ្យប្រជាពលរដ្ឋអញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀតឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ។
    មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលបានប្រគល់ជូននូវឧបករណ៍តេស្តរហ័ស( Rapid Test )កូវីដ-១៩ ចំនួន ១៣៧ប្រអប់ ស្មើនឹងឧបករណ៍តេស្តចំនួន ៣ ៤២៥តេស្តជូនដល់រដ្ឋបាលស្រុក មន្ទីរពេទ្យបង្អែកទាំងពីរកន្លែង និង មណ្ឌលសុខភាពទាំង១៣ ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់លោកមេឃុំទាំង១៥ឃុំ ផងដែរ ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា និង ជាប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង ហើយជាអនុប្រធានសភាប្រើភាសាបារាំង ព្រមទាំងក្នុងឋាន:ឯកឧត្តមជាប្រធានគណៈប្រតិភូ បានដឹកនាំកិច្ចប្រជុំត្រៀមជាមួយសមាជិក/សមាជិកាព្រឹទ្ធសភា និងជាអនុប្រធាន និង ជាសមាជិក/សមាជិកាក្រុមមិត្តភាពកម្ពុជា-បារាំងក្នុងគណៈប្រតិភូ
    thumbnail
     
    លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បាននាំយកចង្ហាន់ ទេយ្យទាន បច្ច័យ និងគ្រឿងឧបភោគបរិភោគចំនួន ចូលក្រាបបង្គុំ និងថ្វាយប្រគេនព្រះធម្មវនវាសី ចន្ទមុនី នៅវត្តចន្ទប្បជោត្តនារាម
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋនៅឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពចៅសង្កាត់រងទី២ នៃសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម