លោកជំទាវ មាន សំអាន អញ្ជើញសំណេះសំណាល និងចែកចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ១.៤០៥គ្រួសារ
 
ចែករំលែក ៖

នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋក្រុងកែបចំនួន ១.៤០៥គ្រួសារ នៅពហុកីឡដ្ឋានខេត្តកែប។
ពិធីសំណេះសំណាលប្រព្រឹត្តទៅដោយមានអញ្ជើញចូលរួមពីអភិបាល អភិបាលរងខេត្តកែប លោកជំទាវ លោកស្រី សមាជិកសមាគមនារី លោកជំទាវ លោក លោកស្រី សមាជិកាកិត្តិយគណៈកម្មការសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក ប្រធានការិយាល័យសុខុមាលភាពសង្គមក្រុង តំណាងក្រុមហ៊ុន SIPCO ក្រុមប្រឹក្សាសង្កាត់ មេភូមិ សមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។
សូមជម្រាបថា ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលចង្ក្រានសន្សំសំចៃថាមពល នាឱកាសនោះ មកពីសង្កាត់ចំនួន០៣គឺ៖
១.សង្កាត់កែប ចំនួន០២ភូមិ ទទួលបាន ២៦៩ចង្ក្រាន។
២.សង្កាត់ព្រៃធំ ចំនួន០៣ភូមិ ទទួលបាន ៦០៥ចង្ក្រាន។
៣.សង្កាត់អូរក្រសារ ចំនួន០២ភូមិ ទទួលបាន៥៣១ចង្ក្រាន៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ