លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ព្រឹក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធាន គណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈ
១-ពិនិត្យរបាយការណ៍សកម្មភាពការងារគណៈកម្មការប្រចាំខែកុម្ភៈ និងបូកសរុប
របាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី១ (មករា-កុម្ភៈ-មីនា)។
២-ពិនិត្យខ្លឹមសារ បញ្ហាប្រឈម សំណូមពរ និងលើកសំណួរ សម្រាប់កិច្ចប្រជុំពិភាក្សា
ការងារជាមួយក្រសួងព័ត៌មាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣
៣-របាយការណ៍បូកសរុបចំណូល-ចំណាយថវិកាគណៈកម្មការប្រចាំខែកុម្ភៈនិងបូកសរុបចំណូល-ចំណាយថវិកាប្រចាំត្រីមាសទី១ (មករា-កុម្ភៈ-មីនា)។
៤-បញ្ហាផ្សេងៗ ការចូលរួមមតិរបស់ ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា អង្គប្រជុំ ។

ប្រភព៖នាយកដ្ឋានព័ត៍មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។