khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភាប្រជុំជាមួយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានលើគម្រោង PMI-WILL
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រុមសមាជិកាព្រឹទ្ធសភា បានប្រជុំជាមួយនឹងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ស្តីពីគម្រោងភាពជាដៃគូសម្រាប់គំនិតច្នៃប្រឌិតរបស់ទីក្រុងលើការដឹកនាំរបស់ស្ត្រីនៅមូលដ្ឋាន (PMI-WILL) នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធ សភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្រ្តីសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន តំណាងអ្នកសម្របសម្រួលគម្រោង PMI-WILL ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន១៣០នាក់ ។
    កិច្ចប្រជុំនាព្រឹកនេះ ដំណើរការទៅបានតាមកម្មវិធីសំខាន់ៗរួមមាន៖
    -មតិស្វាគមន៍របស់លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា។
    -ចំណាប់អារម្មណ៍របស់ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។
    -បទបង្ហាញអំពីគម្រោង PMI-WILL ដោយលោកស្រី អ៊ុ ឆវណ្ណចន្នី អ្នកសម្របសម្រួលគម្រោងPMI-WILL។
    -កិច្ចពិភាក្សាអំពីគម្រោង
    -អនុសាសន៍របស់លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា សម្រាប់ការបន្តអនុវត្តគម្រោង។
    សូមជម្រាបថា គម្រោង PMI-WILL មានការគាំទ្រអនុវត្តពីសហព័ន្ធទីក្រុងនៃប្រទេសកាណាដា (FCM) ក្នុងភាពជាដៃគូជាមួយសមាគមរដ្ឋបាលមូលដ្ឋានក្នុងប្រទេសចំនួន ៥ គឺ បេណាំង កម្ពុជា ហ្គាណា ស្រីលង្កា និងហ្សំប៊ើ។ គម្រោង PMI-WILL មានរយៈពេល ៦ឆ្នាំ (២០២១-២០២៧) ធ្វើការឆ្ពោះទៅរកគោលបំណងសំខាន់ៗ ចំនួនពីរគឺ៖
    ១.បង្កើនសមត្ថភាពរបស់ស្ត្រីក្នុងការដឹកនាំនៅក្នុងអភិបាលកិច្ចមូលដ្ឋាន។
    ២.បង្កើនសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋានក្នុងការផ្តល់សេវាដែលមានលក្ខណៈបរិយាប័ន្ន ឆ្លើយតបនឹងយេនឌ័រ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ