លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថ ” ដោយមានសមាសភាពចូលរួម រួមមាន៖លោកជំទាវអភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក មន្ត្រីរាជការរបស់សាលាស្រុក កងកម្លាំងទាំង៣នៅក្នុងស្រុកនិងប្អូនៗជានារីក្រៅប្រព័ន្ធក្នុងស្រុក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ លោកស្រីប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិទាំង៩៧ភូមិក្នុងស្រុក សរុបចំនួន២០៧នាក់ ស្រីចំនួន១៨៩នាក់។ នាក្នុងឱកាសនោះ លោកជំទាវបានជូនវត្ថុអនុស្សាវរីយ៍ដោយក្នុងម្នាក់ៗទទួលបានក្រណាត់ប៉ាក់១អាវម្នាក់១។បន្ទាប់ ពីចប់កម្មវិធីជួបសំណេះសំណាលរួចមក មានពិសារនំបញ្ចុកសាមគ្គីរួមគ្នា ស្ថិតនៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។