គណៈកម្មការទី ៥ ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រសួងព័ត៌មាន
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា វេលាម៉ោង ៩:០០ព្រឹក គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា(គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយក្រសួងព័ត៌មាន ដឹកនាំដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បី ៖
១-ស្តាប់របាយការណ៍ស្តីពី លទ្ធផលការងារសម្រេចបានរបស់ក្រសួងព័ត៌មានក្នុងឆ្នាំ២០២២ និងទិសដៅអនុវត្តសកម្មភាពបន្តឆ្នាំ២០២៣
២-យន្តការ និងវិធានការនៃការគ្រប់គ្រងសារព័ត៌មាន វិទ្យុ ទូរទស្សន៍ អ្នកសារព័ត៌មានតាមបណ្តាញសង្គម ( Facebook ) ដែលកំពុងមានសកម្មភាពនាពេលបច្ចុប្បន្ន
៣-ការវិវត្តន៍នៃដំណើរការកសាងសេចក្តីព្រាងច្បាប់ស្តីពី “សិទ្ធិទទួលព័ត៌មាន ”
៤-បញ្ហាផ្សេងៗពាក់ព័ន្ធនឹងវិស័យព័ត៌មាន ។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។