បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកុដិ ០១ខ្នង កំពស់ ០២ជាន់ ព្រមទាំងសមិទ្ធផលនានា ក្នុងវត្តពោធិឧត្ដមរាមប្រាសាទពង្រតាផូ
 
ចែករំលែក ៖

នៅព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកុដិ ០១ខ្នង កំពស់ ០២ជាន់ ព្រមទាំងសមិទ្ធផលនានា ក្នុងវត្តពោធិឧត្ដមរាមប្រាសាទពង្រតាផូ ស្ថិតក្នុងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ក្នុងនោះមានការអ្ជើញចូលរួមពីលោកជំទាវ ឧកញ៉ា ហេមចិន្ដាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត និងសហការី លោក ង៉ាន់ ចិន្ដា ស្នងការរងនគរបាលខេត្ត និងសហការី លោក លឿង សុភក្តិ អភិបាល នៃគណ:អភិបាលស្រុកស្វាយចេក និងសហការី លោក ដា ទឹង ប្រធានប្រឹក្សាស្រុកស្វាយចេក និងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ កងកំលាំងនគរបាល លោកគ្រូ អ្នកគ្រូពេទ្យ តាជី យាយជី សិស្សានុសិស្ស សរុប៧៩៣នាក់។ សូមបញ្ជាក់ថា ថវិកាដែលបានចំណាយក្នុងការសាងសង់សមិទ្ធិផលទាំងនោះ សរុបចំនួន១០៩.៩៣៨ដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ លោកជំទាវ ឧកញ៉ា ហេមចិន្ដាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានជួយឧបត្ថមដំបូលផ្ទះបាយក្នុងវត្ត ដែលប្រក់ ក្បឿង មានទំហំ៩ម x ១០ម និងក្រាលការ៉ូផងដែរ។ ពិធីខាងលើរដ្ឋបាលខេត្ត ចូលរួមថវិកា ចំនួន១.៥០០.០០០រៀល និងឯកឧត្តម ឈើយ ចាន់ណា ថវិកាចំនួន២០០ដុល្លារអាមេរិក។

ឯកឧត្តម ឈើយ ចាន់ណា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ