khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ អញ្ជើញសម្ពោធបណ្ណាល័យ០១ខ្នង នៅសាលាបឋមសិក្សាបឹងក្អែក ស្រុកពាមរក៍
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យចំនួន០១ខ្នង ស្ថិតក្នុងសាលាបឋមសិក្សាបឹងក្អែក ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ គណៈកម្មការអាចារ្យវត្ត បងប្អូនប្រពលរដ្ឋ ព្រមទាំងសិស្សានុសិស្សជាច្រើនរូប។
    ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានប្រគេនបច្ច័យចំនួន១លានរៀលសម្រាប់កសាងវត្តអគ្គសិរីសក្តិ សាលាឃុំពាមមានជ័យ១លានរៀល សាលាបឋមសិក្សាបឹងក្អែក១លានរៀល ប្រជាពលរដ្ឋចូលរួមក្នុងម្នាក់ៗកន្សែង១ ថវិកា១ម៉ឺនរៀល សិស្សានុសិស្សម្នាក់ៗសៀវភៅ២ក្បាល ប៊ិច២ដើម និងខ្មៅដៃ២ដើម។
    សូមជម្រាបថា បណ្ណាល័យនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលជាកូនចៅរបស់លោកតា ចាន់ សាមី និងលោកយាយ ម៉ម មឿន ចាប់ផ្តើមកសាងឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ អំពីបេតុងប្រក់ក្បឿង មានបណ្តោយ៨,២ម៉ែត្រ ទទឹង៦,៣ម៉ែត្រ និងបានបំពាក់សម្ភាររួមមាន៖ តុ ទូ កៅអី ទូដាក់សៀវភៅ សៀវភៅពុម្ព អាន សរសេរ រឿងនិទាន និងច្បាប់ផ្សេងៗសម្រាប់រក្សាទុកក្នុងបណ្ណាល័យ ព្រមទាំងហេដ្ឋារចនាសម័្ពន្ធមួយចំនួនទៀត ដោយចំណាយថវិកាសរុបចំនួន១៨,៣៧៩.៨៥ដុល្លារអាមេរិក៕
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ប៊ុន វុទ្ធា អញ្ជើញចែករំលែកចំណេះដឹង និងបទពិសោធន៍កិច្ចការសភា ជូនសិក្ខាកាមវគ្គ«កិច្ចការសភា»
    thumbnail
     
    ឯកឧត្តមអនុប្រធានទី១ សមាជិក សមាជិកា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមមីទ្ទីញខួបលើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យាជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ នៃអ.ពស
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងកំណត់ទិសដៅការងារខែធ្នូ ឆ្នាំ២០២៣
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយលោកមេភូមិទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលសង្កាត់ ដើម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅការងារបន្ត