ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៥ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភាចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រឥតយកកម្រៃនៅក្នុងវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្រុកដំណាក់ចង្អើរ ខេត្តកែប
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨.០០នាទីព្រឹក ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃបេសកកម្មមនុស្សធម៌ (AMH) នៃប្រទេសបារាំង នៅកម្ពុជា របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅឥតយកកម្រៃជូនប្រជាពលរដ្ឋក្រីក្រចំនួន ពីរថ្ងៃ គឺថ្ងៃ២៩,៣០ ខែមីនា ឆ្នាំ២០២៣នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចំការដូងស្ថិតក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានការចូលរួមអមដំណើរពីឯកឧត្តម លោកជំទាវ ដែលជាសមាជិកក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានព្រឺទ្ធសភា ព្រមទាំងមានការចូលរួមពីអាជ្ញាធរខេត្ត និងមូលដ្ឋាន។
នាឳកាសនេះដែរ ឯកឧត្តម ឡោក ឆាយអគ្គលេខាធិការរងក៏បានផ្តល់ជូនឧបករណ៍ធ្វើតេស្តកូវីដ-១៩ ចំនួន៣កេះធំ ដែលជាអំណោយរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជូនដល់ឯឧត្តមប្រធានសម្រាប់ចែកជូន ដល់ខេត្តកែប ខេត្តកំពត និងខេត្តតាកែវដព្រមទាំងចែកជូននូវក្រមាដល់ក្រុមគ្រូពេទ្យចំនួន១៦នាក់ដើម្បីទុកជាអនុស្សាវរីយ៍។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ