
នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ទឹម ផន តំណាងក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៦ បាននាំយកថវិកាចំនួន ៤០០ ០០០ (បួនរយពាន់)រៀល ប្រគល់ជូនគ្រួសារនៃសពលោក វណ្ណ លឹមហេង មេឃុំរំលេច ស្រុកសុីធរកណ្តាល ដែលបានទទួលមរណភាពកាលពីនៅថែ្ងទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៥:០៥នាទីព្រឹក ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានក្នុងភូមិព្រៃពោធ៍ ឃុំរំលេច ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។