ឯកឧត្តម អ៊ឹង លាងហ៊ួ បាននាំយកនូវទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់នៅវត្តខេមវ័ន្តហៅវត្តខ្សាម ស្ថិតក្នុងភូមិខ្សាម សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ បាននាំយកនូវទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់នៅវត្តខេមវ័ន្តហៅវត្តខ្សាម ស្ថិតក្នុងភូមិខ្សាម សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី នៅពេលឆាប់ៗខាងមុខនេះ ដោយបានធ្វើពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបីតា ជីដូន ជីតា គ្រូបាអាចារ្យ ញាតិការ៧សន្ដាន និងដួងវិញ្ញាណក្ខន្ធវីរ: យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ ព្រមទាំងព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះបាឡាត់គណខេត្ត ដែលទើបទទួលអនិច្ចធម្មនាពេលថ្មីៗនេះ កំពុងតំកល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅក្នុងវត្ត។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ