ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីរំលឹកគុណគ្រូ និងកម្មវិធីសង្រ្កាន្តឆ្នាំថ្មី
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម ចាន់ សុផល តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីរំលឹកគុណគ្រូ និងកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដែលបានប្រារព្ធធ្វើនៅវិទ្យាល័យសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងពិធីនេះមានការចូលរួមពីសំណាក់ក្រុមប្រឹក្សាស្រុកសំឡូត គណៈអភិបាលស្រុកសំឡូត កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំ គណៈគ្រប់គ្រងសាលាវិទ្យាល័យសំឡូត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាសិស្ស សរុបចំនួន ១២០០នាក់ ។ ក្នុងពិធីនោះដែរឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា និងសប្បុរជន បានចូលរួមឧបត្ថម្ភ រួមមាន ៖ ១-ស៊ីមងត៍ ៣តោន ២-ជីសិរីរាង្គ ១តោន
៣-អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ សំរាប់សិស្សស្នាក់នៅអន្តេវាសិកដ្ឋាន ចំនួន ១៣៥រូប ៤-បន្ទប់ទឹកស្តង់ដារ ចំនួន៤ ស្មើនឹងតម្លៃ ៨០០០ ដុល្លា ជាអំណោយរបស់អង្គការ MJP ដោយបន្ថែមចាស់២ សរុប ៦បន្ទប់ទឹក ៥-តេស្តរហ័សកូវីដ-១៩ ចំនួន ២កេសធំ សំរាប់មណ្ឌលសុខភាពស្រុក និងអធិការដ្ឋាននគរបាលស្រុក ៦-សៀវភៅច្បាប់កំពូល និងសៀវភៅដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ជូនរដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង៧ ផងដែរ។

អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ