khmer eng
  • លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អញ្ជើញជាអធិបតីក្នុងពិធីបើកសង្ក្រានឆ្នាំថ្មីរបស់រដ្ឋបាលស្រុកកំពង់ស្វាយខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជា សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសង្ក្រាន្តឆ្នាំថ្មីរបស់រដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំង៣របស់ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដើម្បីបង្ករលក្ខណៈជូនកូនៗ ចៅៗ សិស្សានុសិស្ស ក្មួយៗយុវជននិងបងប្អូនប្រជាពលរដ្ឋសប្បាយរីករាយ ក្រោមតំបូលសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មីក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៦ ដែលនឹងជិតឈានចូលមកដល់នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ ក្នុងឱកាសនោះ លោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ កូនៗ ចៅៗសិស្សានុសិស្ស ក្មួយៗយុជន លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ និងជួយរម្លឹកផ្ដាំផ្ញើរបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នភ្លើងទាន ធូប និងហានីភ័យផ្សេងៗដែលកើតឡើងជាយថាហេតុ។ ជាកិច្ចបញ្ចប់ លោកជំទាវបានប្រគេនបច្ច័យដល់ព្រះគ្រូអនុគណស្រុកចំនួន១លានរៀល និងរដ្ឋបាលស្រុកចំនួន៤លានរៀល សម្រាប់បំរើការក្នុងពិធីនោះ ស្ថិតនៅវត្តមុនីរង្សី ភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នាំយកអំណោយសម្តេចប្រធានព្រឹទ្ធសភា ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្វាយអន្ទរ
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង ប្រគល់អំណោយសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ជូនដល់ក្រសួងមហាផ្ទៃ
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិសរុបចំនួន៤០នាក់
    thumbnail
     
    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជេីញចូលរួមពិធីបុណ្យគម្រប់ខួប ៧ និង១០០ថ្ងៃ របស់ ឧបាសក ជា ភៅ ដែលបានទទួលមរណភាព
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នាំយកអំណោយសម្តេចប្រធានព្រឹទ្ធសភា ប្រគល់ជូនមណ្ឌលសុខភាពព្រៃទឹង ព្រៃដើមថ្នឹង និងមណ្ឌលសុខភាពអំពិលក្រៅ