លោកជំទាវ មាន សំអាន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយកីឡាការិនីជម្រើសជាតិកម្ពុជា ដែលត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២
 
ចែករំលែក ៖

នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនាញជានារី និងកីឡាការិនីជម្រើសជាតិកម្ពុជា ដែលត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ហើយកម្ពុជាគឺជាម្ចាស់ផ្ទះ។
ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយមានការអញ្ជើញចូលរួមពីសមាជិកាព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង ស្ថាប័ន សប្បុរសជន គ្រូបង្វឹក គ្រូជំនួយជានារី ព្រមទាំងកីឡាការីនីជម្រើសជាតិកម្ពុជាសរុបចំនួន៣០៩នាក់។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញ និងលើកទឹកចិត្តដល់កីឡាការិនីឲ្យប្រឹងប្រែងហ្វឹកហាត់មានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតដោយឈរលើស្មារតីសាមគ្គីភាពជាតិ និងអន្តរជាតិដើម្បីដណ្តើមជោគជ័យជូនប្រទេសជាតិ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។