សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញនាំយកទេយ្យទាន គ្រឿងបរិក្ខាផ្សេងៗ ថ្វាយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកនូវបច្ច័យ ទេយ្យទាន និងសម្ភាៈបរិក្ខាផ្សេងៗ ទៅថ្វាយសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង (សង្គហត្ថេរោ) សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តជំពុះក្អែក ដែលស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ទេយ្យវត្ថុ និងគ្រឿងបរិក្ខា ដែលប្រគេនថ្វាយនាឱកាសនោះរួមមាន៖ បច្ច័យ សាដក អង្ករ០៣តោន តែ ១០គីឡូក្រាម ស្ករស០២បាវ មីម៉ាម៉ា០៥កេសធំ ត្រីខកំប៉ុង ០៥កេស ទឹកត្រី១០យូរ ទឹកស៊ីអ៉ីវ១០យូរ ទឹកដោះគោខាប់ ០៥កេស ទឹកក្រូច១០កេស និងទឹកបរិសុទ្ធ១០កេស៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២៦ ខាងមុខនេះ