
ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង និងស្វាមី បានចុះសួរសុខទុក្ខ លោក រស់ ម៉ៅ (និវត្តន៍ជន) រស់នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ដែលមានជម្ងឺវះកាត់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ។ ក្នុងនោះលោកជំទាវ និងស្វាមីបាននាំយកនូវ សំភារៈមានទឹកសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោឆៅ ទឹកត្រចៀកកាំ និងថវិកាមួយចំនួន។ ដោយឡែកក្នុងពេលនោះលោកជំទាវ និង ស្វាមី បានឧបត្ថម្ភ ដល់អ្នកសំរាកព្យាបាលក្នុងបន្ទប់ជាមួយចំនួន៥នាក់ ដោយម្នាក់ៗទទួលបាន ទឹកដោះគោឆៅ១ឡូត៍។