ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ផ្តល់ឧបករណ៍តេស្តរហ័សកូវីដ-១៩ ចំនួន៥៤ប្រអប់តូច ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកត្បូងឃ្មុំ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ ចំនួន៥៤ប្រអប់តូច ផ្តល់ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោក នាដ រ៉ាវុធ ប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ នៃខេត្តត្បូងឃ្មុំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអមដំណើរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២។
ឯកឧត្តម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានបញ្ជាក់ថា ថ្វីត្បិតតែ ឧបករណ៍តេស្តរហ័សកូវីដ-១៩ ដែលបានយកមកផ្តល់ជូននាពេលនេះមានចំនួនតិចក៏ពិតមែន តែនេះគឺជាការចូលរួមចំណែកជាមួយនឹងការិយាល័យស្រុកប្រតិបត្តិសួង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ឯកឧត្តម បានជំរុញបន្តការយកចិត្តទុកដាក់ប្រតិបត្តិឱ្យបានភ្ជាប់ខ្ជួននូវវិធានការសុខាភិបាលនានា ព្រមទាំងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការរស់នៅជាមួយនឹងជំងឺកូវិដ-១៩ និងបន្តចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ