ក្រុមសមាជិកប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាល និងស្វែងយល់ពីការអនុវត្តន៍ការងារ នយោបាយវិមជ្ឈការ
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមសមាជិក-សមាជិកាព្រឹទ្ធសភា ប្រចាំភូមិភាគទី២ ដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធានក្រុមសមាជិកប្រចាំភូមិភាគទី២ រួមដំណើរដោយ ឯកឧត្តម ច្រឹង គឹមស៊្រាន ឯកឧត្តម ជឹម លាវ លោកជំទាវ ស៊ីវណ្ណថា បានអញ្ជើញជួបសំណេះសំណាល និងស្វែងយល់ពីការអនុវត្តន៍ការងារ នយោបាយវិមជ្ឈការ និងសហវិមជ្ឈការ ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍន៍មូលដ្ឋាន និងការអនុវត្តនូវ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់ឃុំព្រែកតានង់ និងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានសមាសភាពចូលរួមមាន ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល មេភូមិ សរុបចំនួន ៤៣នាក់ ក្រោយពីស្តាប់របាយការណ៍ បញ្ហាប្រឈម និងសំណូមពរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានផ្តល់ជាអនុសាសន៍ ណែនាំបន្ថែមនូវចំណុចខ្វះខាតដែលមូលដ្ឋានត្រូវកែលំអរ និងសូមកោតសរសើរនូវសកម្មភាពបំរើសេវាសាធារណៈ និងកាអភិវឌ្ឍភូមិ ឃុំមានសុវត្ថភាព រក្សាបាននូវរបរិស្ថានល្អ ។ល។ ក្នុងឱកាសនោះដែរបានឧបត្ថម្ភថវិកាជូនសមាជិកអង្គប្រជុំក្នុងម្នាក់ទទួលបាន ថវិកា ៣០,០០០៛ សរុបថវិកាទាំងអស់ ១,២៩០,០០០៛ ឧបករណ៍តេស្តិ៍រហ័ស១ឃុំទទួលបាន១កេសធំ និងបានផ្តល់ជូនមន្ទីរពេទ្យបង្អែក និងការិយាល័យស្រុកប្រតិបត្តិកោះសូទិនចំនួន ៤កេសធំ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ