ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីអប់រំនៅការិយាល័យអប់រំស្រុក លោកគ្រូ អ្នកគ្រូ
 
ចែករំលែក ៖

នារសៀលថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅការិយាល័យអប់រំយុវជន និងកីឡាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយមន្ត្រីអប់រំនៅការិយាល័យអប់រំស្រុក លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ សាលាមត្តេយ្យ សាលាបឋម ថ្នាក់បណ្តុះបណ្ដាលវិជ្ជាជីវ:សហគម ស្ថិតក្នុងឃុំព្រៃគ្រី សរុបចំនួន៧៦នាក់ ដោយធ្វើការកោតសរសើរចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលកន្លងមកបានស្ម័គ្រចិត្តមកបំពេញភារកិច្ចនៅតំបន់ដាច់ ស្រយាលជួបការលំបាក ចេះរស់នៅមានទំនាក់ទំនងល្អ និងរួមចំណែកថែរក្សាការពារសន្តិភាពធ្វើឲ្យមូលដ្ឋានមានការរីកចំរើនជាលំដាប់ បានជម្រាបជូននូវគោលគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលចំពោះគ្រូបង្រៀន បានលើកឡើងពីសមិទ្ធផលរបស់សង្គមជាតិក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ពីដំណើរការបោះឆ្នោតសកលនាពេលឆាប់ៗខាងមុខ ហើយសំណូមពរលោកគ្រូ អ្នកគ្រូបន្តបំពេញភារកិច្ចបណ្ដុះ បណ្ដាលធនធានមនុស្សនៅទីនេះឲ្យបានល្អថែមទៀត បន្តរស់នៅក្នុងសង្គមប្រកបដោយកិត្តិយស ហើយជួយអំពាវនាវប្រជាពលរដ្ឋមាន ឈ្មោះ ក្នុងបញ្ជីបោះឆ្នោតនាំគ្នាទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោតទី២៣ ខែកក្កដា ឆ្នាំ២០២៣ កុំបីខាន និងបានជូនម្នាក់ៗ កន្សែងពោះគោ និងថវិកា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ