ឯកឧត្តម ជឹម លាវ បានអញ្ជើញចូលរួមប្រជុំដើម្បីឈ្វេងយល់អំពីការអនុវត្តការងារក្នុងមូលដ្ឋានឃុំត្រពាំងគរ
 
ចែករំលែក ៖

ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២និងលោកជំទាវស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមប្រជុំដើម្បីឈ្វេងយល់អំពីការអនុវត្តការងារក្នុងមូលដ្ឋានឃុំត្រពាំងគរ ដែលមានការចូលរួមពីក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ ស្មៀន និងមេភូមិទាំង១០ នៃឃុំត្រពាំងគរ ដើម្បីពិនិត្យការរៀបចំយុទ្ធនាឃោសនាបោះឆ្នោតនាពេលខាងមុខ និងការចែកប័ណ្ណព័ត៌មានឱ្យបានដល់ដៃរប្រពលរដ្ឋ និងជម្រាបឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឱ្យអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។ នាឱកាសនោះដែរ ឯកឧត្តម លោកជំទាវ បានឧបត្ថម្ភដល់គ្រួសារសពចំនួន៤សព ក្នុង១សពទទួលបានថវិកាចំនួន ២០០,០០០៛ ស្ត្រីសំរាលកូន១០នាក់ក្នុង១នាក់ៗទទួលបានថវិកាចំនួន៥,០០០០៛ ឧបត្ថម្ភសមាជិកអង្គប្រជុំចំនួន៤១នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០,០០០៛ ឧបត្ថម្ភប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នូវថវិកាចំនួន ៨០,០០០៛ ឧបត្ថម្ភដល់ប៉ុស្តិ៍នគរបាលដែលកំពុងជួសជុល និងសាងសង់នូវស៊ីម៉ងត៍ចំនួន៣តោន និងឧបត្ថម្ភដល់ក្រុមការងារចុះយុទ្ធនាការឃោសនាបោះឆ្នោតនូវថវិកាចំនួន ១០,២០០,០០០៛សរុបថវិកាទាំងអស់ចំនួន ១៦,៤០០,០០០រៀល។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ