ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញក្នុងពិធីសំណេះសំណាល និងចែកចង្រ្កានសន្សំសំចៃថាមពលចំនួន២៧៥៧ចង្រ្កាន ដល់ប្រធានក្រុមប្រឹក្សាឃុំចំនួន៨ឃុំ នៅស្រុកស៊ីធរកណ្តាល
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាអនុប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រួមនឹងឯកឧត្តម ទឹម ផន សមាជិកក្រុម និងលោកជំទាវ ទេព្វ សំអូន សមាជិកាក្រុម បានអញ្ជើញក្នុងពិធីសំណេះសំណាល និងចែកចង្រ្កានសន្សំសំចៃថាមពលចំនួន២៧៥៧ចង្រ្កាន ដល់ប្រធានក្រុមប្រឹក្សាឃុំចំនួន៨ឃុំ នៅស្រុកស៊ីធរកណ្តាល និងប្រធានក្រុមប្រឹក្សាឃុំចំនួន១ឃុំ នៅស្រុកពារាំង ខេត្តព្រៃវែង សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងពីរ ។
ពិធីសំណេះសំណាលប្រព្រឹត្តទៅដោយមានអញ្ជើញចូលរួមពីឣាជ្ញាធរខេត្តព្រៃវែង ឣាជ្ញាធរស្រុកស៊ីធរកណ្តាល ប្រធានក្រុមប្រឹក្សាឃុំចំនួន៨ឃុំ ក្នុងស្រុកស៊ីធរកណ្តាល និងប្រធានក្រុមប្រឹក្សាឃុំចំនួន១ឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។