លោកជំទាវ ចឹក ហេង អញ្ជើញនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃគង់នៅវត្តឧត្តមមុនី
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្ម ៨៧ យាងចូល ៨៨ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ លោកជំទាវ ចឹក ហេង សមាជិកាក្រុមសមាជិព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តព្រះវិហារ តំណាង ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា ជាអភិបាលនៃគណៈអភិបាលខេត្ត និងលោក យ៉ុង គឹមហ៊ាន អភិបាលរងខេត្ត ជានាយកប្រតិបត្តិសាខា លោកអភិបាលរងក្រុងព្រះវិហារ ព្រមទាំងសមាជិកអនុសាខា កាកបាទក្រហមក្រុង និងមន្ត្រីប្រត្តិបត្តិសាខា បានអញ្ជើញនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃគង់នៅវត្តឧត្តមមុនី ស្ថិតនៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគរួមមាន ចង្ហាន់ អង្ករ មី ត្រីខ ទឹកសុីអុីវ ទឹកសុទ្ធ ទឹកក្រូច និងបច្ច័យមួយចំនួន។ នាឱកាសនោះលោកជំទាវបានឧបត្ថម្ភដល់លោកយាយ លោកតា ចំនួន ៥២នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមា១ និងថវិកា១មុឺនរៀល។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ