លោកជំទាវ ចឹក ហេង បានជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
 
ចែករំលែក ៖

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សាខាសមាគមនារីខេត្ត ព្រះវិហារ បានជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកម្មវិធីនេះស្ថិតក្រោមអធិបតីភាព

១.លោកជំទាវ សុខ គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត

២.លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភា និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីខេត្ត

៣.លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្រ្តីខេត្ត

៤.លោកស្រី ប៉ាង រ៉ាវី ប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត និងមានការអញ្ជើញចូលរួមពីសមាជិកកិត្តិយស សមាជិកប្រតិបត្តិ និងអនុសាខាឃុំ/ស្រុក សរុបអ្នកចូលរួម ៦៣នាក់ ស្រី ៦១នាក់ ក្នុងនោះលោកជំទាវប្រធាន បានឧបត្ថម្ភក្នុងម្នាក់ៗ ទទួលបានក្រម៉ា១ និងថវិកា ៥០,០០០រៀល ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ