ឯកឧត្តម ម៉ាន់ ឈឿន ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី និងសិស្ស និស្សិតស្នាក់នៅទាំង០៨វត្ត
 
ចែករំលែក ៖

នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងលោកជំទាវ មុំ សណ្ដាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយលោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា សហការជាមួយ ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះគ្រូអនុគណខណ្ឌមានជ័យ បានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត សីលវ័ន្ត សីលវតី និងសិស្ស និស្សិតស្នាក់នៅទាំង០៨វត្ត សរុបចំនួន ១៨៤អង្គ/នាក់ ស្ថិតនៅសាលាអនុគណខណ្ឌមានជ័យ វត្តនន្ទមុនី។ ការពង្រឹងការងារព្រះពុទ្ធសាសនា គោលការណ៍រក្សាសន្តិសុខតាមបណ្ដាវត្ត ដើម្បីរក្សាសុវត្ថិភាពក្នុងការកាន់ព្រះវស្សា សភាពការណ៍ជាតិ និងអន្តរជាតិ ពិសេសគណៈកម្មការអាចារ្យ សីលវ័ន្ត សីលវតី ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ ជ ប សូមទៅបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដោយផ្ដល់ការទុកចិត្តចំពោះអ្នកដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទសជាតិឱ្យមានការរីកចម្រើន។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។