khmer eng
  • សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ក្លោងទ្វារ របង វត្ត ទក្សិណគីរី ហៅវត្តសំឡាញ ស្ថិតនៅក្នុងឃុំត្បែង១ ស្រុក សង្គមថ្មី ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ក្លោងទ្វារ របង វត្ត ទក្សិណគីរី ហៅវត្តសំឡាញ ស្ថិតនៅក្នុងឃុំត្បែង១ ស្រុក សង្គមថ្មី ខេត្តព្រះវិហារ។ ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តព្រះវិហារ។ អ្នកចូលរួមមាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលស្រុក និងលោកយាយលោកតា ប្រជាពលរដ្ខនិងសិស្សានុសិស្ស ចំនួន ១០០០នាក់។ក្នុងពិធីនោះលោកជំទាវបានចូលរួមថវិកាកសាងរបងចំនួន២ផ្ទាំង ។ ចំណែកឯកឧត្តមប្រធាន បានផ្តល់ ជូន សិស្ស ២០០នាក់ ក្នុងម្នាក់ៗថវិកា ៥០០០រៀល និងកាតាបសៀវភៅម្នាក់១ឈុត រីឯប្រជាជនចូលរួម ម្នាក់ៗទទួលបាន សារុង១ ថវិកា ចំនួន ២០ ០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បញ្ជាក់ថា ការកំណត់សូចនាករលទ្ធផលការងាររបស់ក្រុមនានាព្រឹទ្ធសភា ធ្វើឱ្យមានភាពងាយស្រួលពិនិត្យវឌ្ឍនភាពការងារ
    thumbnail
     
    សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃប្រទេសទាំងពីរ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ជួបទ្វេភាគីជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបុព្វការីជន នៅវិមានឯករាជ្យ