khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានដឹកនាំការប្រជុំជាមួយលោកអភិបាលរងស្រុក លោកមេឃុំទាំង៨ នៃស្រុកស្វាយចេក ផ្តោតលើ ការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅសាលប្រជុំសាលាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក បានដឹកនាំការប្រជុំជាមួយលោកអភិបាលរងស្រុក លោកមេឃុំទាំង៨ នៃស្រុកស្វាយចេក ផ្តោតលើ ការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើដល់ឃុំនីមួយៗ ត្រូវមានអ្នកប្រចាំការបំពេញការងារ និងការដោះស្រាយបញ្ហាផ្សេងៗទាំងឡាយដែលកើតមានឡើងនៅមូលដ្ឋានរបស់ខ្លួន រក្សាឱ្យបានល្អនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក៏ដូចជាថ្ងៃដំណើរការបោះឆ្នោត។ ក្រើនរំលឹកប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ត្រូវត្រៀមឯកសារពាក់ព័ន្ធសម្រាប់ទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍ។ នាឱកាសនោះ ឯកឧត្តម និងសហការី បានឧបត្ថម្ភថវិកា២០០.០០០រៀល ជូនដល់អ្នកប្រចាំការស្រុក អ្នកប្រចាំការឃុំ ២០០.០០០រៀល ក្នុងមួយឃុំ និងជូនសាលារៀនបីកន្លែងសម្រាប់ទិញកូនឈើធ្នង់ មួយសាលាទទួលបានថវិកា២០០.០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី ជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញកាន់បិណ្ឌវេន ទី១ នៅវត្តឥន្តប្បត្តបូរី (ហៅវត្តអង្គរតូចខាងត្បូង) ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន
    thumbnail
     
    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីសូត្រមន្ត និងនាំយកទេយ្យវត្ថុ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគទៅប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សា
    thumbnail
     
    លោកជំទាវ ចឹកហេង បានចូលរួមពិធីបួងសួងរំលឹកដល់គុណបុព្វបុរសខ្មែរ និង ការអបអរសាទរការចុះបញ្ជីរមណីយដ្ឋាន ប្រាសាទកោះកេរ ក្នុងបញ្ជីរបេតិកភ័ណ្ឌពិភពលោក
    thumbnail
     
    ឯកឧត្តម ទេព ចាន់អុនវុធីរក្ស អញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងកំណត់ទិសដៅការងារខែតុលា ឆ្នាំ២០២៣