សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងព្រះរាជពិធីរុក្ខទិវា នៅខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងព្រះរាជពិធីរុក្ខទិវា ជាទិវាពលកម្មដាំដើមឈើប្រពៃណីជាតិ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ស្ថានីយ៍ដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា ផ្ទៃដីប្រារព្ធព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ២០២៣ នេះ មានទំហំ ១០ហិកតា ត្រូវដាំកូនធ្នង់ ប្រេស គីនីន គ្រញូង ស្ពៃ និងក្ងោកសរុបជាង ១ម៉ឺន៣ពាន់ដើម។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆ្នាំ២០២២ រដ្ឋបាលព្រៃឈើបានបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើជាច្រើនដែលមានទំហំសរុបជាង ៥០ម៉ឺនហិកតា បានថែទាំចម្ការឈើចាស់ ចម្ការពូជឈើ និងឡូតិ៍បង្ហាញកសិ-រុក្ខកម្មចំនួន ៨២២ហិកតា និងបានពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងព្រៃបម្រុងទុក ដូចជាការបង្កើតតំប៉ន់សូនភូតគាម និងការបោះបង្គោលព្រំប្រទល់ព្រៃបម្រុងទុកអចិន្ត្រៃយ៍ ដែលការងារទាំងអស់នេះពិតជាបានឆ្លើយតបទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់អនុវិស័យព្រៃឈើ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។