ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញជួប ឯកឧត្តម ចាន់ ផូ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភាកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន
 
ចែករំលែក ៖

ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានរួមជាមួយ លោកជំទាវ ម៉ុម សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជួប ឯកឧត្តម ចាន់ ផូ ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន សូមគោរពថ្លែងអំណរគុណឯកឧត្តម ដែលបានខិតខំរួមចំណែកបំរើជាតិមាតុភូមិ តាំងពីក្រោយថ្ងៃ៧ មករា ១៩៧៩ មក និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អប្រសើរដូចធម្មតាឡើងវិញ ក្រោមម្លប់នៃសុខសន្តិភាពពេញផ្ទៃប្រទេស។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។