ឯកឧត្តម ឆាយ វណ្ណា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៤ នៅប្រទេសឥណ្ឌូនេស៊ី
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រៀមចូលរួមជំនួបដៃគូពិភាក្សាជាមួយប្រទេសសង្កេតការណ៍មួយចំនួនអំឡុងពេលចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៤(AIPA-44) នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។
សូមជម្រាបថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៤ នឹងប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ