ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តមអនុប្រធាន និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ ដើម្បីត្រួតពិនិត្យកិច្ចការសំខាន់ៗមួយចំនួន
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ​ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តមអនុប្រធាន និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការ ដើម្បីត្រួតពិនិត្យកិច្ចការសំខាន់ៗមួយចំនួន ពិសេសការប្រគល់ភារកិច្ចជូនមន្ត្រីលេខាធិការដ្ឋាន អមគណៈកម្មការ ក្នុងការរៀមចំចងក្រងឯកសារជំនួយការស្មារតី និងឯកសារពាក់ព័ន្ធផ្សេងទៀតក្នុងដំណើរចុះ បំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះនាពេលខាងមុខ។ ក្នុងឱកាសនោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានណែនាំដល់ឯកឧត្តមអនុប្រធានគណៈកម្មការ ត្រូវធ្វើការជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីពិភាក្សាក្នុងការរៀបចំចងក្រងសៀវភៅស្តីពីវប្បធម៌ជាតិ ដែលមានសារសំខាន់សម្រាប់មនុស្សគ្រប់រូបឱ្យបានល្អប្រសើរ ទុកជាស្នាដៃរបស់គណៈកម្មការ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ