
នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្តម ម៉ុម ចន្ទលី ទីប្រឹក្សាក្រសួងមហាផ្ទៃ បាននាំយកគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ ត្រីខ ទឹកសុទ្ធ ទឹកក្រូច សូឡា បំភ្លឺ និងបច្ច័យសំរាប់ ដាក់បង្អួច ចំនួន៣វង់ នៅលើសាលាឆាន់ នៅវត្តឧត្តមមុនី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលកំពង់សាងសង់។ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន មានមាតាបិតា ញាត្តិការ ជាពិសេស ជូនដល់វិញ្ញាក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី ដែលបានពលីដើម្បីជាតិមាតុភូមិកន្លងមក។