លោកជំទាវ មាន សំអាន បានដឹកនាំកិច្ចប្រជុំក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាវៀតណាម និងក្រុម CLV
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម (CLV) បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើ៖
១-របាយការណ៍បូកសរុបសកម្មភាពរបស់ក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសាធារណៈរដ្ឋសង្គមនិយមវៀតណាម សម្រាប់នីតិកាលទី៤ព្រឹទ្ធសភា (២០១៨-២០២៤)។
២-របាយការណ៍បូកសរុបសកម្មភាពរបស់ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម (CLV) សម្រាប់នីតិកាលទី៤ព្រឹទ្ធសភា(២០១៨-២០២៤)។
៣-បញ្ហាផ្សេងៗ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។