បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ ប្រធានមណ្ឌលសុខភាព មេបុស្តិ៍នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ
 
ចែករំលែក ៖

ព្រឹកថ្ងៃព្រហស្បតិ៏ ៨កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ ប្រធានមណ្ឌលសុខភាព មេបុស្តិ៍នៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ដែលមាន លោក រស់ សារី អភិបាលរង ក្រុងបានចូលរួមដំណើរ ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់ លោកចៅសង្កាត់រួចមក លោកជំទាវ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានរួបរួមកម្លាំងគ្នាខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបានការគ្រាំទ្រយ៉ាងធំធេង ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នាពេលកន្លងមក។ នៅពេលនោះលោកជំទាវបានសំណូមពរ ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ បន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ចូលរួមអប់រំផ្សព្វផ្សាយនៅតាមភូមិ ពីការថែរក្សាសុខភាព អនាម័យ លំនៅដ្ឋានស្អាត បំបាត់ជំរកមូសខ្លា ។ ផ្សព្វផ្សាយ និងទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ដោះស្រាយ ទំនាស់ក្រៅប្រព័ន្ធតុលាការនិងពង្រឹងការសាមគ្គី ដើម្បីភាពរីកចំរើន ក្នុងមូលដ្ឋាន។ក្នុងឱកាសនោះលោកជំទាវបាននាំយកតេស្តកូវីដ-19 របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បហរធានព្រឹទ្ធសភា ចំនួន ៦ប្រអប់ និង ប្រអប់សង្គ្រោះបឋមចំនួន ១ប្រអប់ និង ឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួមចំនួន១៦ នាក់ផងដែរ។

លោកជំទាវ ចឹក ហេង


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ