ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា រួមជាមួយលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ផន ដាវី ជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលទទួលមរណភាពក្នុងជន្មាយុ៦៤ឆ្នាំ
 
ចែករំលែក ៖

ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៩:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានរួមជាមួយលោកជំទាវ ម៉ុ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា និងលោកជំទាវ ទូច.សារ៉ុម រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ដើម្បីគោរព វិញ្ញាណក្ខន្ធសព ឯកឧត្តម ផន ដាវី ជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលទទួលមរណភាពក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។ពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា បានប្រព្រឹត្តទៅនៅគេហដ្ឋានសពក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យើងខ្ញុំសូមបួងសួងឲ្យវិញ្ញាណ្ខន្ធឧបាសកបានទៅកាន់ទីបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។