គណ:ប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជេីញជួបសវនាជាមួយគណៈអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធនានាក្នុងខេត្តព្រៃវែង
 
ចែករំលែក ៖

នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំពហុបំណង សាលា ខេត្តព្រៃវែង គណ:ប្រតិភូគណៈកម្មការទី២ ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណ:កម្មការ បានអញ្ជេីញជួបសវនាជាមួយគណៈអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធនានាក្នុងខេត្តព្រៃវែង ក្រោមការដឹកនាំរបស់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម អ៊ុ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត ព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមប្រធានបទស្តីពី៖ ១-ការងារអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ២-ការងារអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និង៣-ពិនិត្យរបាយការណ៍មន្ទីរជំនាញក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ ព្រឹទ្ធសភា (មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រតនាគារខេត្ត សាខាគយ និងរដ្ឋាករខេត្ត និងសាខាពន្ធដារខេត្ត) ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ