ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ: កម្មការ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំជំនួយការស្មៀន មេប៉ុស្តិ៍រដ្ឋបាលឃុំ លោកប្រធានភូមិ សរុបចំនួន១៥រូប ស្ថិតនៅសាលាឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ឃុំ និងផែនការបន្ត។ បន្ទាប់ពីបានស្ដាប់របាយការណ៍លោកមេឃុំរួចមកឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំកន្លងមកក្នុងការដឹក នាំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមូលដ្ឋានឃុំឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ការក្សាបានសណ្ដាប់ធ្នាប់សង្គម ការត្រៀមលក្ខណ:សម្រាប់បង្កបង្កើនផល ស្រែ ចម្ការ នារដូវសម្រក…។ កុំស្កប់ស្កល់ចំពោះស្នាដៃសម្រចបានកន្លងមក ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់អភិវឌ្ឍមូលដ្ឋាន អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព យកវិធានការអប់រំធ្វើជាមូលដ្ឋាន មុនអនុវត្តវិន័យរដ្ឋបាល ច្បាប់ បន្តខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ត្រៀមពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតតាមការណែនាំរបស់ គ.ជ.ប ត្រៀមចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតលើកទី៤ ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សាស្រុក /ក្រុង /ខ័ណ្ឌ ឆ្នាំ ២០២៤ មុននឹងបញ្ចប់ឯកឧត្តម បានបង្ហាញសង្ខេបជូនពីយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ នៃរាជរដ្ឋាភិបាលថ្មីយើង។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ