ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី បានអនុញ្ញាតឱ្យបណ្ឌិត យ៉េន យ៉ាត ចូលជួបពិភាក្សាការងារ ដើម្បីសិក្សាឈ្វេងយល់អំពីទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា
 
ចែករំលែក ៖

នៅសាលប្រជុំគណៈកម្មការទី៣ វិមានព្រឹទ្ធសភា អគារ F នាថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨ ព្រឹក ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា(គណៈ កម្មការទី៣)បានអនុញ្ញាតឱ្យបណ្ឌិត យ៉េន យ៉ាត ប្រធានដឹកនាំគម្រោងនិងជាជំនាញការផ្នែកសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន DCX Co  LTD ដែលជាដៃគូសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ចូលជួបពិភាក្សាការងារ ដើម្បីសិក្សាឈ្វេងយល់អំពីទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុ នៅកម្ពុជា : ចំណេះដឹង ឥរិយាបថ និងការអនុវត្ត។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ