khmer eng
  • គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចឈ្វេងយល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីការរៀបចំដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោយការធ្វើទំនើបកម្មនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធជាតិពិនិត្យសុវត្ថិភាពអាកាសចរស៊ីវិល…។
    ដំណើរទស្សនកិច្ចនេះ ផ្ដោតសំខាន់លើ៖
    ១.កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងសំណង ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិ សៀមរាបបច្ចុប្បន្ន មុនចាប់ដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ជាមួយក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) Bus Angkor International Airport Investment (Cambodia) CoLtd (AIAI) ។
    ២.គម្រោងនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងទម្រង់វិនិយោគ “សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ” (BOT) ប្រវត្តិនៃការកកើតអាកាសយានដ្ឋានខេត្តសៀមរាប ការធ្វើទំនើបកម្មក្នុងអាកាសយានដ្ឋានថ្មី ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៃការអភិវឌ្ឍអាកាសយានដ្ឋានថ្មីនៅក្នុងទីក្រុង។
    ៣.កត្តាសុវត្ថិភាពនៃអាកាសយានដ្ឋាននេះពាក់ព័ន្ធនឹងការការពារពពួកសត្វស្លាបដែលរស់នៅជិតៗតំបន់នោះ ពិសេសតំបន់បឹងទន្លេស្លាប។
    ៤.អាកាសយានដ្ឋានថ្មីនេះ ស្ថិតនៅតំបន់មួយដែលមិនមានប៉ះពាល់ផ្នែកបរិស្ថាន សង្គមកិច្ច និងវប្បធម៌ ។
    ៥.មានសមត្ថភាពគ្រប់គ្រាន់ទទួលយន្តហោះប្រភេទធំៗគ្រប់ប្រភេទអាចចុះចតបាន។
    ៦.បញ្ហាផ្សេងៗ។
    សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្ថិតក្នុងកម្រិត4E មានផ្លូវរត់ប្រវែង ៣,៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន ៣៨ ចំណតយន្តហោះ មានក្រឡាផ្ទៃស្ថានីយអ្នកដំណើរ ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណ ៧លាននាក់។ សំណង់នេះត្រូវបានធ្វើឡើងក្នុងទម្រង់វិនិយោគ “សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ” (BOT) ដែលមានរយៈពេល ៥៥ឆ្នាំ ក្នុងនោះ ៥ឆ្នាំ សម្រាប់ការសាងសង់ និង៥០ឆ្នាំ សម្រាប់ប្រតិបត្តិការអាជីវកម្ម។ ជាមួយគ្នានេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានវិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd (AIAI) ដែលជាសាខារបស់ក្រុមហ៊ុន Yunnan Investment Holdings Ltd. របស់ប្រទេសចិន។
    អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប លើផ្ទៃដី ១,៧០០ហិកតា ក្នុងនោះផ្ទៃដីសម្រាប់ ធ្វើការសាងសង់អាកាសយានដ្ឋានមានទំហំ ៧០០ហិកតា និងផ្ទៃដីទំហំ ១,០០០ហិកតា សម្រាប់កសាង តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្មរណបអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលអាចហៅថា “ទីក្រុងអាកាសយានដ្ឋាន Airport City” នាពេលខាងមុខ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញដង្ហែព្រះមហាក្សត្រក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ
    thumbnail
     
    ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូផ្លូវ AC ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
    thumbnail
     
    សារលិខិតរំលែកទុក្ខរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធាន​ទី២ព្រឹទ្ធសភា គោរពជូនឯកឧត្តមបណ្ឌិត គឹម ធា លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ចំពោះ​មរណភាព​របស់លោក សំ នីតូ ដែលត្រូវជាកូនប្រសាររបស់ ដឯកឧត្តមបណ្ឌិត និងលោកជំទាវ បានទទួលមរណភាព ដនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០១:៥១នាទីរំលងអធ្រាត ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ កូនប្រសាររបស់ឯកឧត្តមបណ្ឌិត គឹម ធា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ការពន្យារពេលដោះលែងវីរៈកងទ័ពកម្ពុជា ១៨រូប គឺខ្វះការគោរពចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ប្រធានអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ