khmer eng
  • លោកជំទាវ ចឹក ហេង បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១០ នៅវត្តគោកបេង ស្ថិតក្មុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃច័ន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេង សមាជិកា ព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ និងឯកឧត្តម ម៉ុម ចន្ទលី ព្រមទាំងកូនចៅ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១០ ដោយនាំយកនូវគ្រឿង ឧបភោគ បរិភោគ ភេសជ្ជ: ចង្ហាន់ សឡាបំភ្លឺ និងបច្ច័យ៤ បច្ច័យកសាងសេនាសនទាន បង្សុកូល រួមជាមួយពុទ្ធបរិស័ទចំណុះភូមិកណ្តាល ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តគោកបេង ស្ថិតក្មុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនមានជីដូនជីតា មាតាបិតា ញាតិកាក្នុងសង្សារ វដ្តដែលបានលាចាកលោកនេះទៅហើយ ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាក្ខ័ន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ សូមលោកទាំងអស់មេត្តាយោនយក កំណើតក្នុងទីបរមសុខ កុំបីក្លាយទៅជាប្រការដទៃឡើយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទររបស់ឯកឧត្តម ប្រាក់ ចំរើន ប្រធានស្តីទីគណៈកម្មការ​ទី៨ព្រឹទ្ធសភា គោរពជូនឯកឧត្តម ឯក សំអុល ដែលឯកឧត្តមត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា “ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា”
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានអនុញ្ញាតប្រគេន ព្រះភិក្ខុមនាបោ ប៊ុត សុខគា ព្រះធម្មធរអនុគណស្រុក និងជាព្រះចៅអធិការវត្តសំពៅមាសកែវនិមិត្ត (ហៅវត្តក្វាំង) និមន្តជួបសំណេះសំណាល
    thumbnail
     
    ឯកឧត្តម យស ផានីត្តា អញ្ជើញដឹកនាំកិច្ចប្រជុំបណ្តាញសមាជិកសភាប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលនៃ(APF)
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា និងឯកឧត្តម អ៊ុំ សារឹទ្ធ​ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត
    thumbnail
     
    ឯកឧត្តម លី​ សារី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ថិតនៅក្រុងបូកគោ​ ខេត្តកំពត