គណៈប្រតិភូសភាកម្ពុជា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីត្រៀមចូលរួមកិច្ចប្រជុំ IPU លើកទី147 នៅប្រទេស Angola
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានដឹកនាំគណៈប្រតិភូសភាកម្ពុជា បានប្រជុំពិភាក្សាការងារជាមួយតំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ និងតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីត្រៀមចូលរួមកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៧ (IPU 147) នៅទីក្រុង Luanda ប្រទេស Angola ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នាពេលខាងមុខ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ