
នាព្រឹកថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងលោកជំទាវឧកញ៉ាបណ្ឌិត សេង ពុទ្ធិឆាត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី បានអញ្ជើញនាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត និងបច្ច័យ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តចរិយាវង្ស ស្ថិតនៅសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដើម្បីឧទ្ទិសមហាកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនមានជីដូន ជីតា ព្រមទាំងញាតិការទាំងប្រាំពីរសន្តាន សូមឱ្យជួបប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។